ប្រមូលទិន្នផលក្នុងឆ្នាំ ២០២៥
កសិកម្មគឺជាវិស័យចម្បងមួយនៅទូទាំងខេត្ត ដែលវាធ្វើឲ្យវិស័យកសិឧស្សាហកម្មជាវិស័យដែលមានសក្ដានុពលដ៏ធំធេងមួយ ជាពិសេសសម្រាប់សកម្មភាពដូចជាការផលិតជីធម្មជាតិ កែឆ្នៃម្ហូបអាហារ ចំណីសត្វ ។ល។ ខេត្តបន្ទាយមានជ័យមានសក្កានុពលលើវិស័យកែឆ្នៃដំណាំឧស្សាហកម្មដូចជាស្វាយ មៀន និងស្រូវ។
ផែនទីកសិឧស្សាហកម្មខេត្តបន្ទាយមានជ័យគឺជាឧបករណ៍លើគេហទំព័ររបស់ពួកយើងសម្រាប់ជាជំនួយដល់អស់លោក លោកស្រីសម្រាប់តាមដានអាជីវកម្មកសិឧស្សាហកម្មជោគជ័យនានានៅក្នុងខេត្ត។ ផែនទីនេះនឹងជួយដល់ភ្នាក់ងារជំរុញការវិនិយោគ និងក្រុមហ៊ុនផ្សេងៗដែលមានចំណាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តអំពីទីតាំងសមស្របសម្រាប់សកម្មភាពកែឆ្នៃកសិផលដែលមានស្រាប់ និងសក្កានុពលនានា។ យើងនៅចាំទទួលគាំទ្រ លើគម្រោងវិនិយោគរបស់អស់លោក លោកស្រីជាមួយនឹងទិន្នន័យទាំងឡាយដែលមាន។ លោក លោកស្រីអាចទាញយកសន្លឹកព័ត៌មាន និងចូលទៅអានបន្ថែមអំពីអាជីវកម្មកសិឧស្សាហកម្មជោគជ័យនៅក្នុងខេត្តដើម្បីស្វែងយល់អំពីឱកាសវិនិយោគផ្សេងៗដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ។
តើផែនទីកសិឧស្សាហកម្មមានអ្វីខ្លះ?
១. ទីតាំងដាំបន្លែប្រមូលផ្តុំ
២. ទីតាំងនៃកសិដ្ឋានពាណិជ្ជកម្ម និងផ្ទះកញ្ចក់
៣. ព័ត៌មានអំពីបន្លែបង្ការដែលផលិតបានច្រើនបំផុត
៤. ទីតាំងសមស្របសម្រាប់ធុរៈកិច្ចកសិឧស្សាហកម្ម
៥. ដោយចុចលើប៊ូតុង ទាញយកសន្លឹកព័ត៌មាន លោក លោកស្រីនឹងអាចទាញយកព័ត៌មានបន្ថែមអំពីសក្កានុពលធុរៈកិច្ចកសិឧស្សាហកម្មក្នុងខេត្តបន្ទាយមានជ័យ។

មានចម្ងាយនៅជិតចម្ការ និងធនធានទឹក។

មានចម្ងាយនៅជិតផ្លូវជាតិ និងផ្លូវខេត្ត។

មានចម្ងាយនៅជិតស្ថានីយប្រេងឥន្ធនៈ និងមានអគ្គីសនីប្រើប្រាស់។

មានគ្រឿងចក្រកសិកម្មនៅក្នុងមូលដ្ឋាន។

មានចម្ងាយនៅជិតតំបន់លំនៅដ្ឋាន និងមានពលកម្មជំនាញ។

មានចម្ងាយចេញពីស្ទឹង និងតំបន់ងាយលិចលង់។

មានជម្រាលដីតិចតួច។

មានដីសម្រាប់សាងសង់រោងចក្រកែឆ្នៃកសិផល។
ធុរៈកិច្ចជោគជ័យនៅក្នុងស្រុក


Success stories from local businesses


ធុរៈកិច្ចជោគជ័យនៅក្នុងស្រុក


ធុរៈកិច្ចជោគជ័យនៅក្នុងស្រុក


Success stories from local businesses


Success stories from local businesses


វិស័យដ៏ទៃទៀត
តំបន់សេដ្ឋកិច្ចពិសេសកំពុងឈានមុខគេក្នុងការផលិតគ្រឿងអេឡិចត្រូនិកគ្រឿងបន្លាស់រថយន្ត និងគ្រឿងប្រើប្រាស់នានានៅក្នុងខេត្ត
ជាមួយនឹងភាពសម្បូរបែបលើវិស័យវប្បធម៌ធ្វើឲ្យខេត្តបន្ទាយមានជ័យនិងក្លាយទៅជាគោលដៅទេសចរណ៍សំខាន់មួយ